ជិះ​ម៉ូតូ​ទៅ​ដាក់មង ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ នៅ​ស្រុក​សន្ទុក​

​ខេត្តកំពង់ធំ​៖ បុរស​ចំណាស់​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​ទៅ​ដាក់មង ពេល​មេឃ​ភ្លៀងរលឹម ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ព្រៃ​អ្នកតា ភូមិ​ឈូក​រំ​ដូ​ល ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ពុត សូ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជាំ​ថ្នា​ញ ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​ដាក់មង នៅពេល​មេឃ​កំពុងតែ​ភ្លៀងរលឹម ហើយក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បានធ្វើ​កំណត់ហេតុ និង​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close