អង់គ្លេស ប្រកាស​វិធានការ​ថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩

អង់គ្លេស​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បានប្រកាស​អំពី​វិធានការណ៍​មួយ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ថ្មីៗ​នៃ​ជម្ងឺ COVID-19 បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ជាច្រើន​នៅ​ទូទាំងប្រទេស នេះ​បើតាម​សារព័ត៌មាន CGTN នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

​នៅក្នុង​ការប៉ុនប៉ង​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ លោក បូរី​ស ច​ន​សុន បាន​បញ្ជាក់ថា ក្រុមមនុស្ស​លើសពី​៦​នាក់​នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ជួបជុំគ្នា​ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​ផ្ទះ បើទោះបី​ជាមាន​ករណី​លើកលែង ចំពោះ​អ្វីដែល​គាត់​បាន​ពិពណ៌នា​ថា ជា “​ច្បាប់​ទាំង​៦” ក៏ដោយ​។

​វិធានការ​ថ្មី​នេះ ធ្វើឡើង​ចំ​ពេលដែល​អង់គ្លេស​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​ចំនួន​២​ពាន់​៦៥៩​នាក់​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​តួលេខ​នេះ​កើនឡើង​ខ្ពស់ជាង​សប្តាហ៍​ថ្មីៗ​នេះ និង​កំពុង​បង្ក​ជាការ​ព្រួយបារម្ភ​ថា រលក​ទី​២​នៃ​ការចម្លង និង​ស្លាប់​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ អាច​នឹង​កើនឡើង​ដូចគ្នា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close