ពលរដ្ឋ​រិះគន់​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តសៀមរាប​ថា លាក់បាំង​រឿង​លុយ​ចំណូល​ពី​ហិប​បូជា​

ទើបតែ​មានរឿង​កក្រើក​ពី​រឿង​ដែលមាន​ជនខិលខូច​មក​វាយកំទេច លោកយាយ​ទេព ថ្មី​នេះដែរ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប ត្រូវបាន​ពលរដ្ឋ ក៏ដូចជា​ពុទ្ធ​បរិ​ស័​ទ្ធ​រិះគន់ថា បាន​លាក់បាំង​រឿង​លុយ​ចំណូល​បានមកពី​ការបូជា និង​ឧបត្ថម ពី​សប្បុរសជន​ទីជិត​ឆ្ងាយ ចូល​កន្លែង​លោកយាយ​ទេព និង​កន្លែង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម លើ​លុយ​រាប់លាន​រៀល​ក្នុង​១​ឆ្នាំៗ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​ពុទ្ធ​បរិ​ស័​ទ្ធ​និយាយថា បច្ចុប្បន្ន​ហិប​បូជា ត្រូវបាន​គេ​ដាក់​នៅ​កន្លែង​លោកយាយ​ទេព និង​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដោយ​មួយថ្ងៃៗ​មាន​មនុស្ស​មិនតិច​ទេ​ដែល​បានដាក់​លុយ​ចូលទៅក្នុង​ហិប​នោះ ។ បើតាម​អ្នកមើលការខុសត្រូវ​នៅ​កន្លែង​តាំង​រូបសំណាក​និយាយថា ពួកគាត់​មាន​គ្នា​ចំនួន​៦​នាក់ ហើយ​ក្នុង​មួយខែ​គឺ​ខាង​ធម្ម​ការចំណាយ​ប្រាក់ខែ​ឲ្យ​ពួកគាត់​ចំនួន​៦០​ម៉ឺន​រៀល ដោយ​សល់​ពី​នោះ​គឺ​គេ​ប្រមូល​យកទៅ​អស់​ដើម្បី​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង តែ​ពួកគាត់​មិនដឹងថា ក្នុង​មួយខែ​មាន​លុយ​ប៉ុន្នា​ន​ពី​ហិប​នោះទេ​។​

​ទាំងនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិ​ស័​ទ្ធ​មានការ​ងឿងឆ្ងល់ ព្រោះថា គេ​មិនដែល​ឃើញ​ខាង​មន្ទីរ​ធម្មការ​កសាង​អី​សោះ ដោយ​ពួកគាត់​សង្ស័យថា លុយ​ទាំងអស់​អាច​នឹង​ចូលទៅក្នុង​ហោប៉ៅ​មន្ត្រី​នៅ​មន្ទីរ​ធម្មការ​ជាមិនខាន​។​

​ចំពោះ​ករណីនេះ យើង​បាន​ព្យាយាម​ស្វែងរក​ការបំភ្លឺ​ពី​លោក វណ្ណ ប៊ុន ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត សៀមរាប ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close