ជនបរទេស​ម្នាក់ ត្រូវ​ប្រទះឃើញ​ដេកស្លាប់ ក្នុង​បន្ទប់​មួយ នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំនុច​ភូមិគ្រឹះ​មួយ ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​ជនបរទេស​ម្នាក់ បាន​ដេកស្លាប់​។​

​ជនរងគ្រោះ​ឈ្មោះ LAMBERT WILLIAM JACK ភេទ​ប្រុស កើត​ថ្ងៃទី​៣០-០៦-១៩៤៤ ជនជាតិ​អាមេរិក ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​ ​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺមហារីក​សួត ដំណាក់កាល​ចុងក្រោយ ។​

​បច្ចុប្បន្ន សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close