ឃាត់ខ្លួន ៧​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ ជនសង្ស័យ​មួយក្រុម ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ ឃាត់ខ្លួន​ពាក់ប័ន្ធ​ករណី​គ្រឿងញៀន កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់ និង​ទូរស័ព្ទដៃ​ចំនួន ០៤​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ ចងក្រង​សំណុំរឿង ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close