កូ​វីដ​១៩! ចំនួន​អ្នកស្លាប់​កើន​ជាង ៩១​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ២៨​លាន​៣១​ម៉ឺន​៤​ពាន់​៧២៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន ៩១​ម៉ឺន​៣​ពាន់​១២៨​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន ២០​លាន​៣២​ម៉ឺន​៦​ពាន់​២២៧​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​។

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែល​ឆ្លង និង​ស្លាប់ ដោយសារ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី១​) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៦​លាន​៥៨​ម៉ឺន​៦​ពាន់​៨៩០​នាក់ ក្នុងនោះ​ស្លាប់ ១៩​ម៉ឺន​៦​ពាន់​១៨៣​នាក់ និង​ជាសះស្បើយ ៣​លាន​៨៧​ម៉ឺន​៦​ពាន់​១៦៨​នាក់​។
​ទី​២) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៤​លាន​៥៥​ម៉ឺន​៩​ពាន់​៧២៥​នាក់ ក្នុងនោះ​ស្លាប់ ៧​ម៉ឺន​៦​ពាន់​៣០៤​នាក់ និង​ជាសះស្បើយ ៣​លាន​៥៣​ម៉ឺន​៩​ពាន់​៩៨៣​នាក់​។​
​ទី​៣) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៤​លាន​២៣​ម៉ឺន​៩​ពាន់​៧៦៣​នាក់ ក្នុងនោះ​ស្លាប់ ១២​ម៉ឺន​៩​ពាន់​៥៧៥​នាក់ និង​ជាសះស្បើយ ៣​លាន​៤៩​ម៉ឺន​៧​ពាន់​៣៣៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close