ស្រវឹងស្រា​ពេក ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង រងរបួស​ធ្ងន់​ម្នាក់​

ខេត្តកោះកុង​៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ស្រវឹងស្រា​ខ្លាំងពេក បើក​ម៉ូតូ​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង កាលពី​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ជនរងគ្រោះ​មានឈ្មោះ ផន ទិវា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា ពណ៌​ទឹកប្រាក់​។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close