លោកយាយ​អាយុ​៧៣​ឆ្នាំ​ម្នាក់ វង្វេង​បាត់​ពី​ផ្ទះ​១​ខែ ប្រទះឃើញ​សល់​តែ​គ្រោងឆ្អឹង​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​លោកយាយ​ម្នាក់ ដែល​នៅសល់តែ​គ្រោងឆ្អឹង នៅ​ចំនុច​ក្រោម​ដើមកា​ស្យា ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ឈិ​ត ស៊ីម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ (​វង្វេង​បាត់​ការចងចាំ​) ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ពិនិត្យ រួច​បានប្រគល់​សព ជូន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close