ក្មេង​អាយុ​៦​ខែ​ត្រូវ​ស្លាប់ និង​មនុស្ស​៣នាក់ទៀត​របួស ក្នុង​ហេតុ​ការណ៍រថយន្តឡិចស៊ីស បុកជាមួយ​ម៉ូតូ​នៅ​ស្រុកប្រាសាទបាគង

ក្មេងស្រ្តីអាយុ​ទើប​៦​ខែម្នាក់​បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង​ម៉ូតូ ដែ​ល​បានកើត​ឡើង​កាលពី​វេលាម៉ោង​ប្រមាណ៥​រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​កំណាត់ផ្លូវជាតិលេខ៦ ចំណុចចន្លោះបង្គោលគីឡូលេខ៣៩៧-៣៩៨ ស្ថិត​ក្នុង​ភូមិស្ទឹងឃុំបាគង ស្រុកប្រាសាទបាគង​ ខេត្ត​សៀមរាប​។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគងបានដឹងថា ករណីនេះ មានរថយន្តម៉ាកលុចស៊ីស Ls៤៦០ពណ៌ស ពាក់ស្លកលេខ ភ្នំពេញ២X-៣៩៩៥ បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិចប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខ សៀមរាប ១D-៤២៩១ បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) បានដឹកប្រពន្ធនិងកូន២នាក់ ១.ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ(របួសស្រាល) និង ២.កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់), ៣.ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង។

បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close