រកឃើញហើយ! សពបុរសដែលបាត់ខ្លួន ក្នុងករណីលិចទូកនេសាទ ក្នុងលម្ហសមុទ្រ ខេត្តកោះកុង

ខេត្តកោះកុង៖ ករណីទូកនេសាទមួយគ្រឿងលិច ក្នុងលម្ហសមុទ្រខាងមុខចំការលើ ថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បានរកឃើញសាសពបុរសបាត់ខ្លួននោះ កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
សាកសពជនរងគ្រោះ ត្រូវបាននាំយកទៅកាន់លំនៅដ្ឋាន ក្នុងភូមិតាមាឃឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានទូកនេសាទមួយគ្រឿង បានលិចក្នុងលម្ហសមុទ្រខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ នៅលើទូកមានមនុស្សចំនួន ២នាក់ (ឪពុក និងកូន) ភ្លាមៗអ្នកនេសាទដូចគ្នា បានជួយស្រង់ បានកូនម្នាក់ហើយរួចផុតពីគ្រោះថ្នាក់ នៅបាត់ខ្លួនឪពុករកមិនទាន់ឃើញ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ សាំង វឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាឪពុក និងកូនឈ្មោះ វឿន ចូច ភេទប្រុស អាយុ១៩ឆ្នាំ សង្គ្រោះទាន់ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។