គម្រោងថ្មី ៣ទៀត នឹងបើកដំណើរការ ក្នុងទំហំទុនជិត ១០លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យគម្រោងថ្មីចំនួន៣បន្ថែមទៀត បើកដំណើរការ ក្នុងទំហំទុនសរុបជិត ១០លានដុល្លារអាមេរិក និងបានផ្តល់ការងារជាច្រើនជាង ២ពាន់កន្លែងដល់ពលរដ្ឋ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១.JIN XINSHENG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៨នាក់។
២. G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨នាក់។
៣. LOGWOOD APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ពេទ្យ និងម៉ាស់គ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៤កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។