អាជ្ញាធរខេត្ត​ពោធិ៍សាត់ អន្តរាគមន៍​ទប់ទឹក​ជំនន់​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​មាត់​ស្ទឹង​ពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បាន​ចុះជួយ​ទប់ទឹក​ជំនន់ ដែល​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​មាត់​ស្ទឹង​ពោធិ៍សាត់ ចាប់ពី​ចំណុច​ក្បាលហុង ចុះទៅ​ក្រោម​ដល់​ស្រុក​កណ្តៀង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​។​

​ក្នុងឱកាស​នោះ ឯ​ឧ​ត្ត​ម​បណ្ឌិត ម៉ៅ ធនិន ក៏បាន​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​ទឹក​ជន់​លិច​ផ្ទះ នៅតាម​ដង​មាត់​ស្ទឹង​ពោធិ៍សាត់ ដែល​កំពុងតែ​ជួប​នូវ​ការខ្វះខាត​ផងដែរ​។

​ជាមួយគ្នា ឯកឧត្តម ក៏បាន​នាំយក​អំណោយ​មានដូចជា​៖ អង្ករ ទឹកក្រូច និង​ទឹក​សុទ្ធ​ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ដែល​កំពុង​ប្រតិបត្តិ​ការជួយ​ទប់ទឹក​ហៀរ​ចេញពី​មាត​ស្ទឹង​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close