ជំនន់​ទឹកភ្លៀង ហូរ​ជន់​លិច​ផ្ទះ​ពលរដ្ឋ ៣៧​ខ្នង​ផ្ទះ នៅ​ឃុំ​ស្ទឹងត្រង់​

​ខេត្ត​ប៉ៃលិន​៖ តាម​របាយការណ៍​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បញ្ជាក់ថា ជំនន់​ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ កំពុង​ហូរ​ស្រុង​ចុះទៅ​ខាងក្រោម នៃ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អូរ​ដូនតា ដែល​បង្ករ​ឲ្យ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង ២០០​ម៉ែត្រ ផ្លូវលំ​ប្រវែង​ជាង ៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង​ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close