ឯកឧត្ដម គួច ចំរើន ចុះពិនិត្យមើលពីខ្សែសង្វាក់ផលិតកម្ម និងគុណភាពទឹក

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រី្តជំនាញ បានអញ្ជើញចុះពិនិត្យមើលពីខ្សែសង្វាក់ផលិតកម្ម និងគុណភាពទឹក របស់រោងចក្រផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរយៈការចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន បន្តផលិតទឹកសុទ្ធដែលមានគុណភាពដើម្បីធានាដល់សុវត្ថិភាព សុខភាពរបស់អ្នកប្រើប្រាស់ ។
ឯកឧត្ដម បានថ្លែងការកោតសរសើរផងដែរដល់ម្ចាស់រោងចក្រកផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលកន្លងមកបានរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមហើយសូមបន្តសកម្មភាពដ៏ប្រពៃនេះ តទៅមុខទៀត។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលកំពុងធ្វើការបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ ក្នុងកំឡុងពេលខេត្តព្រះសីហនុ ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។