មិនដឹងមានរឿងអី! ព្រះសង្ឃមួយអង្គ ដុតសម្លាប់ខ្លួនឯង

បាត់ដំបង៖ ករណីមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ដោយសារព្រះសង្ឃមួយអង្គ បានដុតសម្លាប់ខ្លួនឯង កាលពីម៉ោង១១:៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមិនទាន់ដឹងមូលហេតុ។
តាមការសង្ឈដីការបស់គ្រូចៅអធិការវត្តកណ្តាល បញ្ជាក់ថា មុនពេលកើតហេតុ ព្រះគ្រូបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយដាក់គន្លឹះខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយពន្លត់ភ្លើង។
បន្ទាប់ពីបានបើកទ្វារបន្ទប់ចូលទៅ ក៏ឃើញព្រះសង្ឃរងគ្រោះ ត្រូវភ្លើងឆេះរលាកពេញបន្ទប់ ហើយលឺសម្លេងសូត្រធម៌ផងដែរ។ ភ្លាមៗនោះ ក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលព្រះសង្ឃរងគ្រោះ បានសុគតបាត់ទៅហើយ។ ករណីនេះ ព្រះគ្រូចៅអធិការ បានទាក់ទងទៅកាន់សមត្ថកិច្ចឱ្យទៅពិនិត្យសាកសពផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។