ប្រទះឃើញគំនឆ្អឹងសត្វខ្ទីង១ក្បាល នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

ខេត្ដឧត្ដរមានជ័យ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការ រហូតដល់ចំណុចត្រពាំងតាសារូ បានប្រទះឃើញសាកសពសត្វខ្ទីង ១ក្បាល បានស្លាប់នៅក្បែរមាត់ត្រពាំងនោះ ដោយសល់តែគំនគ្រោងឆ្អឹង។
បើកតាមការសន្និដ្ឋានរបស់ក្រុមល្បាត សត្វខ្ទីងបានស្លាប់ប្រមាណជា ០២ខែមុន ដោយបន្សល់នៅតែគ្រោងឆ្អឹង។ សូមបញ្ជាក់ផងដែរថា ក្បាល និងគ្រោងឆ្អឹងមួយផ្នែក ត្រូវបានបាត់នៅសល់មួយផ្នែក។
ជាមួយក្រុមការងារល្បាត បានប្រមូលគ្រោងឆ្អឹង ដែលនៅសល់យកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។