ឃាត់ខ្លួន៣​នាក់ ដកហូត​ថ្នាំញៀន ៧៥០​គ្រាប់ និង​កាំភ្លើង​១​ដើម នៅ​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់​៖ កម្លាំង​នគរបាល​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​បុរស​ចំនួន ៣​នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ល្ងាច ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ចំណោទ​ដើម​ជ្រៃ ស្ថិត​ក្នុងភូមិ ឈើទាល​ជ្រុំ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ វី វ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ឈ្មោះ ឆេន ថាវ​រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ ហ៊ីម ហួយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ២​កញ្ចប់​ធំ​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក និង​ខៀវ ប្រភេទ (WY)​ចំនួន ៧៥០​គ្រាប់​, អាវុធខ្លី ១​ដើម​, រថយន្ត ១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close