អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រមួយទៀត លេចរូបរាងនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អាគារ ដោយឡែកម៉ាសុីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជា។
ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។