ភ្លៀងខ្លាំងលាយឡំខ្យល់កន្ត្រាក់ វាយប្រហារផ្ទះពលរដ្ឋខូចខាតអស់ ៧ខ្នង នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ តាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ភ្លៀងខ្លាំងដោយលាយឡំនឹងខ្យល់កន្ត្រាក់ នៅស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ បានវាយប្រហារផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតអស់ចំនួន ៧គ្រួសារ នៅភូមិត្រពាំងខ្នារ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។