ក្រសួងធម្មការ និងសាសនា ដាក់ចេញគោលការណ៍សំខាន់ៗ មួយចំនួនសម្រាប់អនុវត្តបន្តនៅឆ្នាំ២០១៧ តាមការណែនាំសម្តេចតេជោ ហ៊ុន សែន
ក្រសួងធម្មការ និងសាសនានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧។ ក្រោយពីបានពិភាក្សាគ្នាអស់ពេលពេញ១ថ្ងៃ ក្រសួងបានដាក់ចេញនូវគោលការណ៍សំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្តឆ្នាំ២០១៧ គោរពតាមអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧នេះ ធ្វើក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការសរុបជាង៤០០នាក់។
គោលការណ៍សំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្តរួមមាន៖ ការចុះពង្រឹងការគ្រប់គ្រងការងារសាសនាតាមខេត្ត-រាជធានី, ណែនាំដល់ប្រជាពលរដ្ឋ រួមគ្នាទៅបោះឆ្នោត នៅពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបន្តការអប់រំតាមរយៈមេដឹកនាំសាសនា ដល់គ្រប់បរិស័ទគ្រប់មជ្ឈដ្ឋានឲ្យចៀសផុតពីគ្រឿងញៀន អំពើហិង្សាលើស្ត្រី និងកុមារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។