សត្វ​ត្រដក់​ធំ​ចំនួន ១២​ក្បាល មាន​វត្ត​មាននៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុងឆ្នាំនេះ​

​បើតាម​អង្គការ BirdLife International Cambodia Programme បាន​បង្ហាញថា សត្វ​ត្រដក​ធំ ( Greater Adjutant ) ជា​ប្រភេទ​សត្វ​ស្លាប​រស់នៅ​តំបន់ដីសើម និង​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដែល​ស្ថិតនៅ ស្រុក​បូរី​ជលសារ និង​កោះអណ្តែត ខេត្តតាកែវ ដែល​មួយ​ហ្វូង​របស់​វា​មាន​រហូតដល់​ទៅ​១២​ក្បាល​។

​ប្រភេទ​សត្វ​នេះ​ត្រូវបាន​ចាប់​ទុកជា​ប្រភេទ «​កំពុង​ទទួលរង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​» ដោយសារ​ការបាត់បង់​ទីជម្រក ការបំពុល និង​ការ​បរបាញ់​។ សូម​ចូលរួម​ការពារ និង​គ្រប់គ្រង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ដែលជា​តំបន់ការពារធម្មជាតិ​ដែលមាន​តែមួយគត់​រប​ស់​ខេត្តតាកែវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close