បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តសៀមរាប ករណីគ្រឿងញៀន

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

នគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ ធួក ឡងឌី ភេទប្រុស, ទី២-ឈ្មោះ តុប តុង ភេទប្រុស, ទី៣-ឈ្មោះ ឡូ ឡុង ភេទប្រុស, ទី៤-ឈ្មោះ ភា សុផាត់ ភេទប្រុស និងទី៥-ឈ្មោះ ខុន ប៊ុនរ៉ុង ភេទប្រុស។
ចំណែកវត្ថុតាងដកហូតបាន ទូរស័ព្ទដៃចំនួន ៨គ្រឿង។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនបាន កាលពីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចលើដងផ្លូវស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។