ឃាត់ខ្លួនយុវជន៤នាក់ ដកហូតគ្រឿងញៀន៩កញ្ចប់ នៅស្រុកពួក

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ នគរបាលស្រុកពួក បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចលំនៅដ្ឋាន ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។

មន្ត្រីជំនាញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ កែវ សោភា ហៅពេជ្រ ភេទប្រុស, ឈ្មោះ ម៉ៃ វីរៈ ហៅចើត ភេទប្រុស, ឈ្មោះ មុត សុមករា ហៅប្រុស ភេទប្រុស និងឈ្មោះ ម៉ី ពន្លឺ ភេទប្រុស។
រីឯវត្ថុតាងដកហូតបាន៖ ម្សៅមេតំហ្វេតាមីនចំនួន ៩កញ្ចប់ សំភារៈវេចខ្ចប់ និងឧបករណ៏ប្រើប្រាស់មួយចំនួន និងទូរស័ព្ទដៃចំនួន ៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ នឹងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។