ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដកហូត​គ្រឿងញៀន​ជិត ៥​គីឡូក្រាម និង​ហេ​រ៉ូ​អ៊ី​ន ១៤​ដុំ​

​ភ្នំពេញ​៖ ជនជាតិ​ចិន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​បានរួម​នឹង​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម នៅវេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ខុន​ដូ​មួយកន្លែង នៅមុខ​កោះ​ពេជ្រ​។​

​សមត្ថកិច្ច បានឱ្យដឹងថា មាន​រថយន្ត​១​គ្រឿង ម៉ាក​Lexus GS 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7669 មាន​អ្នករួមដំណើរ​៣​នាក់ ដែល​ព្យាយាម​បើក​គេច​ទៅ​ចត​ជិត​នឹង​ខុន​ដូ​មួយកន្លែង រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល ដោយ​ទម្លាក់​នូវ​កា​តាប​យួរដៃ​ចំនួន​២ ផ្ទុក​ទៅដោយ​គ្រឿងញៀន ប្រភេទ​កេ​តា​មីន​ជិត ៥​គីឡូក្រាម​។​

​ក្រោយមក​សមត្ថកិច្ច បាន​បន្តទៅ​ឆែកឆេរ​បន្ទប់​ជនសង្ស័យ នៅ​ចំណុច​ខុន​ដូ​មួយកន្លែង ស្ថិតនៅក្នុង​បរិវេណ​កោះ​ពេជ្រ បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ យួរ​ថង់​ពណ៌​ប្រផេះ ទើប​ឃាត់ខ្លួន​ឆែរ​ឆេរ​រកឃើញ​គ្រឿងញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន ១៤​ដុំ​បន្ថែមទៀត នៅវេលា​ម៉ោង​១២ និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close