យានយន្ត​ជាង ១​ពាន់​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ១,១៦៣​គ្រឿង​ទៀត ក្នុងនោះ​មាន​ម៉ូតូ ៨១២​គ្រឿង និង​រថយន្ត ៣៥១​គ្រឿង​។


​បើតាម​ការបញ្ជា​ក់រប​ស់​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បា​នប​បញ្ជាក់ថា រយៈពេល​១៤៦​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៤៩ ពោលគឺ​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ១៧៥,០៧៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២៩,៦៨១​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៤៥,៣៩៤​គ្រឿង​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា អត់​ស្លាក​លេខ ប្រជែង ស្រវឹង និង​ប្រើប្រាស់​ទូរស័ព្ទដៃ​ជាដើម​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន លើស​ចំណុះ អត់​បណ្ណ​បើកបរ អត់​ខ្សែក្រវាត់ ស្រវឹង និង​ប្រើប្រាស់​ទូរស័ព្ទដៃ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close