ពលរដ្ឋ​ជាង ៣០០​គ្រួសារ ក្នុង​តំបន់​អង្គរ ត្រូវបាន​អាជ្ញាធរ ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់​លំនៅដ្ឋាន​

​ខេត្តសៀមរាប​៖ តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រុមការងារ បាន​ចុះ​ពិនិត្យ​និង​ជួយ​សម្រួល​លក្ខណៈ​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​ដែល​សាងសង់​លំនៅដ្ឋាន​ចំនួន​៣០៩​គ្រួសារ នៅក្នុង​តំបន់​អង្គរ​។​

​លំនៅដ្ឋាន​ទាំង​៣០៩​គ្រួសារ រួមមាន នៅ​ក្រុង​សៀមរាប​ចំនួន​៨១​គ្រួសារ ស្រុក​ប្រាសាទបាគង ចំនួន​៧២​គ្រួសារ ស្រុក​បន្ទាយស្រី​ចំនួន ៧០​គ្រួសារ ស្រុក​អង្គរធំ ចំនួន​៤៦​គ្រួសារ និង​ស្រុក​ពួក ចំនួន​៤០ គ្រួសារ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ចុះ​ពិនិត្យ​ជាប្រចាំ ដើម្បី​សម្រប សម្រួល​ករណី​សំណើ​ផ្សេងៗ​និង​ជួយ​ណែនាំ​ផ្សព្វ ផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី​និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close