លោក​ត្រាំ និង​ពូ​ទីន ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ដូចគ្នា​

​កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ផ្សាយ​ថា តំណាងរាស្ត្រ​ប្រទេស​ន័​រវេ​យ​លោក​Christian Tibring-Gedde បានស្នើ​ទៅកាន់​គណៈកម្មការ​ពាន​រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព ដាក់​បញ្ជូន​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ សម្រាប់​ពាន់រង្វាន់​ដ៏​សំខាន់​មួយ​នេះ​។ ក្រោយមក​ប៉ុន្មាន​ថ្ងៃ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក៏ត្រូវ​បានជ្រើសរើស​ជា​បេក្ខភាព​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ឆ្នាំ​២០២១​។​


​សារព័ត៌មាន​RIA NOVOSTI នៅ​ថ្ងៃទី​២៤​ខែកញ្ញា បាន​ផ្សាយ​ថា សំណើរ​របស់លោក​Sergei Komkov ស្នើរ​ទៅកាន់​គណៈកម្មការ​ពាន​រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព ជ្រើសរើស​លោកពូ​ទីន​ជា​បេក្ខភាព​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ក្នុង​ឆ្នាំ​២០២១​។ សំណើរ​នោះ​ត្រូវបាន​គណៈ​កម្ម ពានរង្វាន់​ណូ​ប៊ែ​ល​អន្តរជាតិ​យលព្រម​។​
​សាស្ត្រាចារ្យ​អក្សរសាស្ត្រ រុស្ស៊ី លោក​Sergei Komkov បាន​លើកឡើងថា​«​ថ្ងៃនេះ ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ស្នើរ ផ្តល់​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ប្រធានាធិបតី​ពូ​ទីន សម្រាប់​ពាន់រង្វាន់​ឆ្នាំ​២០២១​។ ពាន់រង្វាន់​ណូបែល​និង​ត្រូវ​បានប្រកាស​ជា​ផ្លូវការ នៅ​បេក្ខភាព​សម្រាប់​ពានរង្វាន់​ឆ្នាំ​២០២១​នៅ​ថ្ងៃទី​៣​ខែមេសា ឆ្នាំ​២០២១​។​

​តាម​ពាក្យ​បណ្តាំ​របស់លោក Alfred Nobel ជនជាតិ​ស៊ុយអែត​ពាន់រង្វាន់ ណូ​ប៊ែ​ល​សន្តិភាព​នឹងត្រូវ​ផ្តល់ជូន បុគ្គល ឬ ក្រុម ដែលមាន​សកម្មភាព​ស​ម្រា​ប់​សន្តិភាព តំបន់​និង​ពិភពលោក​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close