ត្រសេះ​បៃតង​ក្បាល​ខ្មៅ តើ​បក្សី​ប្រភេទ​នេះ ចូលចិត្ត​រស់នៅ​តំបន់​ណា​?

​ត្រសេះ​បៃតង​ក្បាល​ខ្មៅ Black-headed Woodpecker ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ ហើយ​មាន​វត្តមាន ពេញ​មួយឆ្នាំ​។ បក្សី​ត្រសេះ​បៃតង​ក្បាល​ខ្មៅ​ឈ្មោល មាន​ក្បាល​និង​កញ្ចឹងក​ពណ៌​ខ្មៅ បន្ទូលក្បាល​និង​ចុង​ខ្នង​ពណ៌​ក្រហម បំពង់ក និង​ទ្រូង​ពណ៌​លឿង​។

​ចំណែកឯ​បក្សី​ញី​វិញ មានបន្ទូល​ក្បាល​ខ្មៅ​សុទ្ធ​។ បក្សី​ប្រភេទ​នេះ​រស់​នៅតាម​ព្រៃរបោះ និង​ព្រៃ​ស្រល់​។ ការបន្ត​ពូជ​បក្សី​ត្រសេះ​បៃតង​ក្បាល​ខ្មៅ គឺ​ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែមិថុនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close