ចាប់​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់ ករណី​ឃុំឃាំង និង​បង្ខាំង​មនុស្ស នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​បទល្មើស​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ នៅ​ចំណុច​កាស៊ីណូ​ខ្សាច់មាស​អន្តរជាតិ ស្ថិតក្នុង​ភូម​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ជន​ស្ស័​យ​ទាំង​២​នាក់​នេះ ទី​១. ឈ្មោះ WAING AI MING ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​អ៉ី​ន​ធើ​ណេ​ត ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ទី​២. ឈ្មោះ ទូច សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​ករណីនេះ សមត្ថកិច្ច​បាន​ជួយ​រំដោះ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ CAI CHANGCHUN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជន​ជាតិចិន មុខរបរ​បុគ្គលិក​កាស៊ីណូ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវីធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close