ឃាត់ខ្លួន​មនុ​សស ៩​នាក់ ដក​ហូរ​ថ្នាំញៀន ៩​កញ្ចប់ នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ប្រើ​វិធាន​ញុះញង់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩​នាក់ (​ស្រី​១​នាក់​) កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ចំនួន​២ នៃ​ខេត្តកំពង់ចាម​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ទី​១.​ឈ្មោះ មាស សាមឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កីឡាប្រដាល់​, ២.​ឈ្មោះ ទូច ស្រីរ័ត្ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​រោងចក្រ​, ៣.​ឈ្មោះ ឃុ​ត សុភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកឡាន​, ៤.​ឈ្មោះ កែម អ៊ុក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងដែក​, ៥.​ឈ្មោះ ឃុ​ត ផល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​, ៦.​ឈ្មោះ ឈី​វ រ៉ាវុធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ​, ៧.​ឈ្មោះ សំបូរ មេឃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់​, ៨.​ឈ្មោះ សំបូរ សុខ​មីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​៩.​ឈ្មោះ ខុន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ ជំនាញ បាន​ដកហូត​វត្ថុតាង​បាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៩​កញ្ចប់ ទូរស័ព្ទ​ចំនួន ៦​គ្រឿង​។ ករណី​នេះដែរ កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close