អភិបាលខេត្តព្រះសីហនុ ជម្រុញក្រុមការងារសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឲ្យបានលឿន

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធបន្តចុះត្រួតពិនិត្យ និងជម្រុញការងារសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ណាស់មិនត្រឹមតែពិនិត្យវិភាគទៅលើជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ គឺថែមទាំងអាចធ្វើការពិនិត្យវិភាគជំងឺឆ្លងផ្សេងៗទៀតបានផងដែរ។
ឯកឧត្តម គួច ចំរើន ក៏បានមានប្រសាសន៍បន្ថែមថា នាអនាគតមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺអាចផ្តល់សេវាទៅដល់ខេត្តនានា ក្នុងតំបន់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។