អគ្គីភ័យលេបត្របាក ផ្ទះអស់៣ខ្នងបន្តគ្នា នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ ត្រឹមតែរយៈ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២០ អគ្គីភ័យបានលេបត្របាកផ្ទះអស់ចំនួន៣ខ្នងបន្តគ្នា នៅក្រុងសៀមរាប។

អាជ្ញាធរ បានឲ្យដឹងថា ករណីទី១៖ នៅថ្ងៃព្រឹកទី២៤ កញ្ញា ដោយសារតែប្តូរធុងហ្គាសមិនប្រយ័ត្ន បណ្តាលអោយផ្ទុះឆេះ នៅហាងលក់បាយមួយកន្លែង យីហោស្ទឹងមាស លក់បាយហៃណាំអស់ទាំងស្រុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយឡែកករណីទី២៖ នៅល្ងាច ថ្ងៃទី២៥ កញ្ញានេះ ដោយសារទុស្សេខ្សែភ្លើង បណ្តាលអោយផ្ទះពលរដ្ឋអស់ចំនួន២ខ្នងទៀត នៅចំណុចក្រុមទី១១មិវត្តបូព៌សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប។

អាជ្ញាធរថា ករណីនេះ មានជនរងគ្រោះឈ្មោះ ចាន់ សារ៉ាត់ ភេទស្រី អាយុ៣៨ឆ្នាំ ឆេះផ្ទះមានទំហំទទឹង៩,៥០ម៉ែត្រគុណនឹង២៤ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ខូចខាតទ្រព្យសម្បត្តទាំងអស់ រួមមាន៖ ប្រាក់ដុល្លារ១០០០ដុល្លារ,ខ្សែ មាស២ខ្សែ ទម្ងន់១,៥តម្លឹង,គ្រឿងអល័ង្ការប្លាទីនចំរុះ ទម្ងន់១,៥តម្លឹងសម្ភារៈប្រើប្រាស់មួយចំនួនធំ និងទី២ ម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ ឆេះផ្ទះទំហំទទឹង៩ម៉ែត្រគុណនឹង២៤ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី និងខូចខាតទ្រព្យសម្បត្តិអស់ទាំងដូចគ្នា រួមមាន៖ខ្សែកមាស១តម្លឹង១ខ្សែ,ខ្សែដៃផ្លាទីន១តម្លឹង១ខ្សែ, ខ្សែកឈុត ផ្លាទីន៣តម្លឹង,ខ្សែដៃផ្លាទីន២ខ្សែ៥ជីរប្រាក់ដុល្លារ២០០០ដុល្លារ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close