អាសូរ​ណាស់​! ក្មេងស្រី​២​នាក់ ចុះ​ទៅលេង​ទឹកលូ​ចុង​ភូមិ បណ្តាល​ឲ្យ​លង់​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​ក្មេងស្រី​ចំនួន ២​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា បាននាំគ្នា​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​លូទឹក​មួយកន្លែង ចុង​ភូមិ បណ្តាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ មានឈ្មោះ ភាព ចំណាន ភេទ​ស្រី អាយុ​១១​ឆ្នាំ ជា​សិស្ស និង​ឈ្មោះ វ៉ាង សុខ​វណ្ណ ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​សិស្ស​, ទាំង​០២​នាក់ រស់នៅ​ភូមិ​កើយ​ហេតុ​។​

​ប្រភព​ថា មុនពេល​កើតហេតុ​កុមារី​រងគ្រោះ​ទាំង​២​នាក់ បាននាំគ្នា​មក​ងូត ទឹក​ហូរ​លេង​នៅ​ចំណុច​លូទឹក​ចុង​ភូមិ​មួយកន្លែង ស្ថិតក្នុង​ភូមិ​បុស្ស​ធំ ឃុំ​តា​គង់ ខណៈពេលដែល​ទឹក​កំពុង​ជន់​ឡើង ហើយ​មាន​ក្មេងៗ​បានមក​ងូតទឹក​លេង ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​បងប្អូន​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close