ទំនាស់​សម្តី​គ្នា រឿង​ចាក់​បទ​ចម្រៀង ទាញ​ចានថ្ម​វាយ​ប្រ៉ា​វ រងរបួស​ធ្ងន់​ម្នាក់​

​ខេត្តកំពត​៖ កាលពី​រសៀល ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​ហិង្សា​ដោយ​ចេតនា​(​វាយ​នឹង​ចានថ្ម​) នៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ជនរងគ្រោះ​ឈ្មោះ ទិ​ត រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត រងរបួស​ធ្ងន់ ក្រោម​ក្លៀក​ឆ្វេង​១ កន្លែង ក​ឆ្វេង​១​កន្លែង និង​ស្មា​ឆ្វេង​១​កន្លែង​។​

​រីឯ​ជនសង្ស័យ​ឈ្មោះ ឡុង វាសនា ហៅ​យ៉ា​ត់ ភេទ​ប្រុស អាយុ​២៦​ឆ្មាំ នៅ​ជាមួយគ្នា បាន​យក​ចានថ្ម​អុក​ក្បាល​ជនរងគ្រោះ បែក​ចាន យក​អំបែងចាន​ទៅ​ប្រតាយប្រតប់​លើ​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​។ មូលហេតុ ស្រវឹងស្រា ដណ្តើម​គ្នា​បើក​ទូរស័ព្ទ ស្តាប់​បទ​ចំរៀង​ទាស់​ពាក្យសំដី​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close