ស្រីស្អាតម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីលួចម៉ូតូអ្នកភូមិ

ភ្នំពេញ៖ កម្លាំងនគរបាលសង្កាត់ចោមចៅទី២ បានឃាត់ខ្លួនស្រីស្រស់ស្អាតម្នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិ ហើយគេចខ្លួនបាត់បានកន្លះខែ។ ការឃាត់ខ្លួននេះ ធ្វោះឡើងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សេង គីមលី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ាម ស្រស់ ភេទស្រី ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា។
ប្រភពពីមន្ត្រីជំនាញ បញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូសង់ប៊ិច ពាក់ស្លាកលេខ1BG-4896 ពណ៌ខ្មៅ ចេញពីបរិវេណបន្ទប់ជួល នៅក្នុងភូមិភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ហើយបានគេចខ្លួនបាត់ បានកន្លះខែ ទើបម្ចាស់គេប្រទះឃើញជិះនៅផ្លូវវេងស្រេង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។