បង្ក្រាប​ជន​ជួញដូរ​គ្រឿងញៀន ២​នាក់ ដកហូត​ថ្នាំញៀន​២០០​ក្រាម នៅ​ស្រុក​មង្គល​បូរី​

​បន្ទាយមានជ័យ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ដែល​ដ៏​សកម្ម​លួច​លក់​ថ្នាំញៀន​ជិត ២០០​ក្រាម ត្រូវ​នគរបាល​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នៅ ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម មានឈ្មោះ សួរ ជានុ​ន ហៅ​ខួច ភេទ ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ យ៉ាន់ រិទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ រីឯ​វត្ថុតាង នគរបាល​ជំនាញ ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​ថង់​តូច មាន​ទម្ងន់​១៧១,១២​ក្រាម ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​កូន​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនា​ញក សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close