ក្រុមចោរប្លន់ម៉ូតូដ៏សកម្ម ១២នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ ក្រុមជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ នៅផ្លូវចូលវត្តជន្លង់ម្លូរ ភ្លើងឆេះរទេះ និងនៅលើផ្លូវជាតិលេខ៣ ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺ មកភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ឃាត់ខ្លួនចំនួន១២នាក់។
ជនសង្ស័យទាំង ១២នាក់នោះ ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ, ទី៣-ឈ្មោះ ទន់ សុភារិទ្ធ ហៅ អ៊ូក ភេទប្រុស អាយុ២០ឆ្នាំ, ទី៤-ឈ្មោះ ឡុង បញ្ញា ហៅភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ, ទី៥-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៦-ឈ្មោះ តារា វី ហៅវី ភេទប្រុស អាយុ២០ឆ្នាំ, ទី៧-ឈ្មោះ ឡេង គឹមលុយ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៨-ឈ្មោះ សាវុធ ពិសី ហៅ សី ភេទប្រុស អាយុ១៨ឆ្នាំ, ទី៩-ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ, ទី១០-ឈ្មោះ នួន សំណាង ហៅអេត ភេទប្រុស អាយុ២០ឆ្នាំ, ទី១១-ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ និងទី១២-ឈ្មោះ ឡុង វណ្ណដេវីត ភេទប្រុស អាយុ២៣ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។