Apple ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ផ្លូវការ​នៅ​កម្ពុជា ថ្មី​បន្ថែមទៀត​

​ក្រុមហ៊ុន​យក្ស​អេឡិចត្រូនិក​អាមេរិក​មួយ​នេះ បានផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ស្របច្បាប់ (Authorized Distributor) ដល់​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ហើយ​។​ ​ក្រុមហ៊ុន Falcon Tech Co., Ltd ទើប​ទទួលបាន​សិទ្ធិ​ចែកចាយ​ផលិតផល​ចេញពី​រោងចក្រ​ផ្ទាល់ Apple គ្រប់​ប្រភេទ​នៅ​ទូទាំង​កម្ពុជា ដូចជា iPhone, iPad, Apple Watch, MacBook, iMac និង​គ្រឿង Accessories ផ្សេងៗ​ទៀត ភ្ជាប់​ជាមួយនឹង​ការធានា​ពេញលេញ​ដូច​ពិភពលោក​ដែរ​។ ឯ​តម្លៃ​វិញ គឺ​ដូច​ស្តង់ដារ​អន្តរជាតិ​។​

យើង​មាន​មោទនភាព​មែនទែន​ដែល​អាច​នាំចូល​ផលិតផល Apple មកកាន់​ទីផ្សារ​កម្ពុជា ដើម្បី​ចែកចាយ​ផលិតផល​ហ្ស៊ី​ន​ពី​រោងចក្រ Apple ដល់​អ្នក​លក់រាយ និង​អតិថិជន​កម្ពុជា​”​។ នេះ​បើ​យោងតាម​លោក Jim នាយក​ក្រុមហ៊ុន Falcon Tech ដែល​ផ្ដល់​បទសម្ភាសន៍​ដល់ Sabay​។​

​ថ្នាក់ដឹកនាំ​ជនជាតិ​បរទេស​រូបនេះ​បន្តថា ក្រុមហ៊ុន​លោក​ប្រើពេល​ប្រមាណ​ជាង​មួយឆ្នាំ ដើម្បី​ចរចា​ជាមួយ Apple ទម្រាំ​បាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់​នៅ​កម្ពុជា ដោយ​ត្រូវគោរព​តាម​គោលការណ៍​យ៉ាង​តឹងរឹង​របស់​ក្រុមហ៊ុន Apple​។​

​ជា​តំណាង​ចែកចាយ​ផលិតផល Apple ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា Falcon Tech នឹង​ផ្ដល់​ផលិតផល​គុណភាព​ខ្ពស់​ចេញពី​រោងចក្រ (All in one box) ព្រមជាមួយ​ការធានា​ត្រឹមត្រូវ​ស្តង់ដារ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា កន្លងមក​មាន​ក្រុមហ៊ុន​ពីរបាន​ចែកចាយ​ផលិតផល Apple មានដូចជា Ione និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Smart ក៏បាន​យក​ផលិតផល​នេះ​មក​លក់​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close