រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អនុ​ញ្ញា​ត្តិ​ឲ្យ​លោកជំទាវ ឯកអគ្គរ​ដ្ធ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជួបប្រជុំ​ពិភាក្សា​លើ​វ​ឌ្ឃ​ន​ភាពជា​ដៃគូរ​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CAPFish-Capture និង CaPFish Aquaculture​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានមតិ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រី​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នាពេលនេះ​។

​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​រដ្ឋ​បាលជ​ល​ផល​ទាំងអស់​ដែល​បាន​បំពេញភារកិច្ច​របស់ខ្លួន​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។

​កិច្ចប្រជុំ​ពិភាក្សា​នាពេលនេះ គឺជា​មានបំណង​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យ​លើ​លទ្ធផល​ដែល​បានសម្រេច កំណត់​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ឈានទៅ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ​ថ្មីៗ​ថែមទៀត​សម្រាប់​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឱ្យ​ឈាន​ទៅមុខ​ស្របតាម​ទិសដៅ​ដែល​បានកំណត់ និង​ជាពិសេស​ឆ្លើយតប​ទៅនឹង​ផែនការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close