និស្សិតរាប់ពាន់នាក់នៅអង់គ្លេស ដាក់ឱ្យនៅដោយឡែក សង្ស័យករណីឆ្លងកូវីដ១៩

អង់គ្លេស៖ និស្សិតរាប់ពាន់នាក់ត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ ស្របពេលដែលសាកលវិទ្យាល័យជាង ៣០ កន្លែងនៅទូទាំងប្រទេសអង់គ្លេស បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចាប់តាំងពីការចាប់ផ្តើមឆមាសថ្មីនៅដើមខែកញ្ញា នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។

សាកលវិទ្យាល័យ Manchester Metropolitan បានបង្គាប់ឲ្យនិស្សិតប្រមាណ ១ពាន់៧រយនាក់ដាក់ខ្លួនឯងឲ្យស្ថិតនៅដាក់ដោយឡែកពីគេ ក្រោយករណីឆ្លងចំនួន១២៧ករណីត្រូវបានបញ្ជាក់ ។ ដោយឡែកសាកលវិទ្យាល័យ Glasgow មានករណីឆ្លងចំនួន ៧២នាក់ និងនិស្សិតចំនួនជាង៦០០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នេះបើតាមកាសែត Sky News ។
យ៉ាងណាមិញ គិតមកទល់ពេលនេះ មិនទាន់មានតួលេខផ្លូវការចេញពីរដ្ឋាភិបាលអង់គ្លេសនោះទេ ប៉ុន្តែបើតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា មានសកលវិទ្យាល័យជាង៣០កន្លែង ក្នុងចំណោមសកលវិទ្យាល័យទាំងអស់១៣០នៅអង់ គ្លេស មានករណីឆ្លង COVID-19 រហូតមកទល់ពេលនេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។