ហ្វីលីពីន និង រុស្ស៊ី បន្តអនុវត្តច្បាប់គម្លាតសង្គមក្នុងខែតុលាជាបន្តទៀត

ហ្វីលីពីនក៏ជាប្រទេសបានបញ្ជារទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីរុស្ស៊ី ហើយពេលនេះ ទាំងហ្វីលីពីន និងរុស្ស៊ីនៅតែបន្តពន្យាច្បាប់គម្លាត់សង្គមដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ មុនពេលមានវ៉ាក់សាំងប្រើប្រាស់ជាទូទៅ។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសថា នឹងបន្តច្បាប់គម្លាតសង្គមនៅទីក្រុងម៉ានីលបន្ថែមមួយខែទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ត្រូវអូសបន្លាយដល់ថ្ងៃទី៣១ខែតុលា។
នៅក្នុងសុន្ទរកថាដែលបានផ្សាយតាមបញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Duterteបានអំពាវនាវដល់ ក្រុមហ៊ុនទូរគមនាគមន៍បន្តអនុវត្តការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាងនេះចំពោះសាលារៀនឯកជនដើម្បីធានាដល់ការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព ។ ការបង្រៀនតាមអនឡាញនឹងត្រូវបើកដំណើរការវិញហើយនៅថ្ងៃទី៥ ខែតុលា ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ហ្វុីលីពីន បានបញ្ជាក់ថា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៣.០៧៣នាក់ និងស្លាប់៣៧នាក់ ។ មកដល់ថ្ងៃនេះហ្វុីលីពីនមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ ៣០៧.២៨៨ នាក់ និងស្លាប់៥.៣៨១នាក់ច្រើនបំផុតក្នុងតំបន់អាស៊ាន។ចំណែករុស្ស៊ីវិញ នៅពេលនេះដែរអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin នៅថ្ងៃទី២៩ខែកញ្ញា បានប្រកាសថា ទីក្រុងមូស្គូ នឹងបន្តឲ្យសិស្សសាលាសម្រាក់ក្នុងខែតុលាជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លង ។
ប៉ុន្តែនៅក្នុងខែតុលាសិស្ស និងបន្តឈប់តែ២សប្តាហ៍ដើមខែតែប៉ុណ្ណោះ គឺដល់ថ្ងៃទី១៨ខែតុលា។ ជាមួយគ្នានោះដែរ លោក Sergei Sobyanin បានស្នើរដល់ ពលរដ្ឋដែលមានវ័យ ៦៥ឆ្នាំ ឡើងត្រូវតែ ស្នាក់នៅក្នុងផ្ទះបញ្ចៀសការឆ្លង កូវីដ១៩។
បច្ចុប្បន្ន រុស្ស៊ី មាន ករណីឆ្លងកូវីដ១៩សរុប 1.159.000 នាក់ ឈរលំដាប់ទី៤នៅលើពិភពលោក។ ជាមួយគ្នានេះរុស្ស៊ីក៏មានអ្នកស្លាប់ 20,545នាក់ ផងដែរ។ នៅក្នុងខែតុលា រុស្ស៊ី នឹងមានគម្រោងចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដល់ពលរដ្ឋទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។