បញ្ជូនជនជាតិចិន២នាក់ ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀនជិត ៥គីឡូក្រាម

ភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនដែលជាជនជាតិចិនចំនួន ២នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ។
គួររំលឹកថា ជនសង្ស័យខាងលើ ឈ្មោះ ចាង ឡី (zhang lei) ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ យ៉ាង ហ៊ូ (Ysng hu) ភេទប្រុស អាយុ៣៦ឆ្នាំ រីឯជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួន។
ជនសង្ស័យ ត្រូវបានចាប់ខ្លួន ខណៈដែលកម្លាំងចម្រុះខណ្ឌចំការមន បានចុះរឹតបន្តឹងអាវុធជាតិផ្ទុះក្នុងបរិវេណកោះពេជ្រ ទើបឆែករកឃើញគ្រឿងញៀនជិត ៥គីឡូក្រាម រួមជាមួយនឹងប្រភេទហេរ៉ូអ៊ីន១៤ដុំ កាលពីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចកើតហេតុ បរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។