ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជិត​៣៤​លាន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៣៣​លាន​៨៣​ម៉ឺន​២​ពាន់​៥២៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ១​លាន​១​ម៉ឺន​១​ពាន់​៩៦១​នាក់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន ២៥​លាន​១៣​ម៉ឺន​៥​ពាន់​៩១៦​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។

​ចំពោះ​បណ្តា​ប្រទេស​ដែល​ឆ្លង និង​មាន​អ្នកស្លាប់​ច្រើនជាងគេ គឺ​សហរដ្ឋអាមេរិក ប្រទេស​ឥណ្ឌា និង​ប្រទេស​ប្រេ​ស៊ី​ល​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close