បើកម៉ូតូ បុកចូលឡាន ស្លាប់ម្នាក់ភ្លាមៗនៅកន្លែង

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង ខណៈបើកម៉ូតូរេចង្កូតជ្រុលទៅបុករថយន្ត១គ្រឿង កាលពីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ១២១០ ក្នុងភូមិគោកសណ្ដែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកអ៉ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូ១គ្រឿង ម៉ាកPCX ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1PP-0382 ជ្រុលបុកនឹងរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 2AO-9472 បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដ បានទុករថយន្តចោល រួចរត់គេចខ្លួន។ ករណីដែរ សមត្ថកិច្ចបានចុះវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។