មុខសញ្ញា​គ្រឿងញៀន ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្តកោះកុង​៖ កម្លាំង​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ចុះបង្ក្រាប​ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខេត្តកោះកុង​។​

​ជនសង្ស័យ​ទាំង ៤​នាក់​ខាងលើ ទី​១.​ឈ្មោះ សុខ គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​, ទី​២.​ឈ្មោះ ជុន លី​ហួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ទី​៣.​ឈ្មោះ ភិន ឆា​នុ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខ​នៅផ្ទះ និង​ទី​៤ ឈ្មោះ យឿ​ត ពន្លឺ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។​

​ដោយឡែក​វត្ថុតាង​ដកហូត រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​២​កញ្ចប់ ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់ ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បំពេញ​សំណុំរឿង ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close