SanDisk ចេញមេម៉ូរីធំមែនទែនរហូតដល់ 400GB
SanDisk ក៏ជាក្រុមហ៊ុនល្បីមួយផងដែរ ផ្នែកផលិតអង្គផ្ទុកទិន្នន័យអោយស្មាតហ្វូន កុំព្យូទ័រនិងកាមេរ៉ាផងដែរ។ ហើយលើកនេះដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃ ដែលមានចេញនូវអង្គផ្ទុកទិន្នន័យធំៗ ខ្លួនក៏បានចេញ MicroSD ដែលមានទំហំផ្ទុកធំ គឺធំជាង Samsung ទើបតែចេញលើកមុនទៀតផង ដោយ Samsung ចេញត្រឹមតែ 256Gb ប៉ុណ្ណោះ តែ SanDisk ចេញលើសនឹងហើយ។
ក្នុងព្រឹត្តិការ IFA 2017 ក្រុមហ៊ុន SanDisk ក៏បានចេញនូវ MicroSD ដ៏អស្ចារ្យមួយផងដែរ ស៊េរីថ្មី Ultra 400GB ដែលជា MicroSD A1 មានល្បឿនលឿនទៀតផង។ ក្រុមហ៊ុនមួយនេះបានចេញ MicroSD មានទំហំផ្ទុកដល់ទៅ 400GB ឯណោះគឺធំមែនទែន ការចេញបែបនេះគឺពុំមែនចេញតែសម្រាប់កាមេរ៉ាពពួក DSLR នោះទេដែលអាចដាក់ទំហំប៉ុននេះបាននោះទេ ពោលគឺការបង្កើតមកនេះសម្រាប់ស្មាតហ្វូនផងដែរ។ តែអាចនឹងមានស្មាតហ្វូនមួយចំនួនតូចនោះទេ ដែលដាក់កើតដូចជាពពួកស្មាតហ្វូន ស៊េរីចាស់ៗ LG G3 និង HTC Me ដាក់បានដល់ទៅ 2Tb ឯណោះដូច្នេះហើយទើប SanDisk នេះបង្កើតអោយធំយ៉ាងនេះនោះ ពីព្រោះអាចនឹងថ្ងៃអនាគតក្រុមហ៊ុន ស្មាតហ្វូនជាច្រើនទៀតនឹងធ្វើការវិវឌ្ឍខ្លួនកាន់តែខ្លាំង អាចអោយបន្ថែមផ្ទុកទិន្នន័យកាន់តែធំនោះ។ ហើយក្រុមហ៊ុន SanDisk ក៏មិនបានចេញតែ 400GB នេះដែរ ខ្លួនក៏មានចេញពីរ ទំហំផ្ទុកបន្ថែមទៀតឯណោះគ្រាន់តែតូចជាង 400GB នេះ មានចាប់ពី 128GB និង 200GB មកជាមួយដែលជាប្រភេទ A1 ដូចគ្នា។ បើនិយាយពីល្បឿនរបស់ MicroSD នេះមានល្បឿនផ្ទេរឯកសារ ចាប់ពី 100mb/s ដល់ទៅ 400mb/s ឯណោះគឺល្បឿនលឿនមែនទែន។ តម្លៃក៏ SanDisk បានប្រកាសហើយផងដែរសម្រាប់ Ultra 400GB នេះមានតម្លៃ 249$ រីឯតម្លៃ 128GB 57$ និង 200GB 97$ ពួកវាកំពុងដាក់លក់ក្នុងទីផ្សារអនឡាញ ក្នុងវេបសាយ Amazon ហើយ។
សរុបសេចក្ដីមកនេះជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុន SanDisk ចេញនូវអង្គផ្ទុកទិន្នន័យ MicroSD ដែលមានទំហំផ្ទុកធំ យ៉ាងនេះមិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាការដាស់តឿនអោយក្រុមហ៊ុនស្មាតហ្វូននានាខិតខំបន្ថែមសមត្ថភាពកាន់តែខ្ពស់អាចដាក់ផ្ទុកទិន្នន័យកាន់តែធំនោះឯង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។