បង្ក្រាបគ្រឿងញៀន១ថ្ងៃ! ឃាត់ខ្លួនជាង ៦០នាក់

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី និងជួញដូរ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៧៨៨ករណី ឃាត់មនុស្ស១៥,៧៧០នាក់ (ស្រី៩៨០នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។