ប្រទេសជាង៥០ហើយ ដែលបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសរុស្ស៊ី

រុស្ស៊ី៖ សារព័ត៌មាន RT បានចេញផ្សាយថា រុស្ស៊ីបានប្រកាសពីចំនួនប្រទេសបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ខ្លួន ក្នុងនោះ មានជាង៥០ប្រទេសហើយ ដែលបានដាក់សំណើសុំទិញវ៉ាក់សាំង Sputnik V ពោលគឺបន្ទាប់ពីបានចុះបញ្ជីដោយក្រសួងសុខាភិបាលរុស្ស៊ី កាលពីខែសីហា។

ប្រភពថា Sputnik V បានក្លាយជាវ៉ាក់សាំងកូវីដ១៩ ដំបូងគេនៅលើពិភពលោក ក្នុងនោះ រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ចំនួន ២៥លានដូសដល់អេហ្ស៊ីប ជារដ្ឋនៃទ្វីបអាហ្វ្រិកដែលកំពុងរងគ្រោះដោយសារកូវីដ១៩រាតត្បាតជាង១សែនករណី។
ប្រទេសចំនួនជាង៥០ មានមកពីតំបន់មជ្ឈិមបូព៌ានៃទ្វីបអាស៊ី, អាម៉េរិកឡាទីន និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបបានបញ្ជូនសំណើទៅប្រទេសរុស្ស៊ីដើម្បីទទួលបានវ៉ាក់សាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។