ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ស្ម័គ្រចិត្ត​រុះរើ​សំណង់​របស់ខ្លួន ក្នុង​គម្រោង​សាងសង់​ផ្លូវ ៣៨​ខ្សែ​

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​របស់ខ្លួន ដើម្បី​ចូលរួម​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ ៣៨​ខ្សែ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានប្រគល់​ជូន​ខេត្តសៀមរាប ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​វិញ​។​

​ជាមួយគ្នានេះ គណៈកម្មការ​អន្តរក្រសួង ក៏ដូចជា​រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត​បន្ថែមទៀត ដើម្បីឱ្យ​ការកែលម្អ​និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្តសៀមរាប​យើង​ឱ្យ​ស័​ក្កិ​សមជា​ខេត្ត​ទេសចរណ៍​ប្រ​វត្ត​សាស្ត្រ​។​

​សកម្មភាព​រុះរើ​របស់​បងប្អូន​ទាំងអស់នេះ ក្នុងនាម​អាជ្ញាធរខេត្ត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​ទាំងនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close