៩ខែនេះ កម្ពុជា ទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជា ទទួលបានចំណូលជាង ១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះ ធ្លាក់ចុះជាង៧៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បញ្ជាក់ថា ៩ខែ ឆ្នាំ២០២០នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៥ភាគរយ។
សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។